KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងដាក់ចេញផែនការសកម្មភាពឆ្នាំ២០២៦

ពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ និងប្រកាសឱ្យប្រើប្រាស់ផែនការសកម្មភាពឆ្នាំ២០២៦ របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប


អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ និងប្រកាសឱ្យប្រើប្រាស់ផែនការសកម្មភាពឆ្នាំ២០២៦ របស់ការិយាល័យ ដេប៉ាតឺម៉ង់ មហាវិទ្យាល័យ សាលាក្រោយឧត្តម មជ្ឈមណ្ឌល និងក្លឹបយុវជននៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប