KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo

ពិធីសំណេះសំណាល ប្រគល់បណ្ណសរសើរជូនទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ និងទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ

ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ អាស៊ី អីរ៉ុប បានរៀបចំពិធីសំណេះសំណាល ប្រគល់បណ្ណសរសើរជូនទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ “ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍”​ និងអបអរទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល និងជាប្រធានកិតិ្តយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងគណៈគ្រប់គ្រង សមាជិក សមាជិកាយុវជន និងនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុប ២៥០នាក់។

រសៀល_ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប