លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាព ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល និងសាខាទាំង២៥ ព្រមទាំងប្រធានកិត្តិយស ទីប្រឹក្សា និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១៦២នាក់។
ក្នុងនោះលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ និងជាទីប្រឹក្សាយុវជន តំណាងលោកជំទាវបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្លឹបយុវជន សាស្រ្តាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង និងជាទីប្រឹក្សាយុវជន ព្រមទាំងលោក សាត ចន្រ្ទា ប្រធានក្លឹបយុវជន បានឡើងទទួលសេចក្ដីសម្រេច ស្ដីពី ការកែសម្រួល និងតែងតាំងប្រធានកិត្តិយស ទីប្រឹក្សាយុវជន ប្រធាន និងអនុប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងបណ្ណសរសើរ និងថ្លែងអំណរគុណដល់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យអាស៊ី អឺរ៉ុបដែលបានផលិតវីដេអីខ្លី ស្ដីពី អបអរសាទរខួបលើកទី៧១ នៃកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ - ១៨ កុម្ភៈ ២០២៦)។
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា



