ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាវាគ្មិនកម្មវិធីបាឋកថាលើប្រធានបទ ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងសមណនិស្សិត និងនិស្សិត សរុបប្រមាណ ៣០០អង្គ/នាក់។
រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សាលសន្និសីទ អគារមាស ជាន់ទី១៣ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប



