KH   |   ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឧបត្ថម្ភថវិកា ចំនួន ១០,០០០,០០០ ៛ ចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឧបត្ថម្ភថវិកា ចំនួន ១០,០០០,០០០ ៛ ចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

លោកជំទាវបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទីប្រឹក្សាយុវជន និងប្រធានក្លឹបក្លឹបយុវជន ក.ក្រ.ក. ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននាំយកថវិកាឧបត្ថម្ភ ចំនួន ១០,០០០,០០០ ៛ (ដប់លានរៀល) ចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែចូលរួមចំណែកក្នុងការងារសប្បុរសធម៌ និងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ជាប្រចាំផងដែរ។

ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

ទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា