KH   |   ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

និស្សិតជំនាញ នីតិសាស្រ្តនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទស្សនកិច្ចសិក្សានៅ «គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា»

និស្សិតជំនាញ នីតិសាស្រ្តនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទស្សនកិច្ចសិក្សានៅ «គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា»

លោកសាស្រ្តាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំនិស្សិតជំនាញ នីតិសាស្រ្ត ចំនួន ៥០រូប ទស្សនកិច្ចសិក្សានៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី បានធ្វើបទបង្ហាញស្តីពី គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖

- ប្រវត្តិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

- តួនាទីភារកិច្ចរបស់ប្រធានគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី

- និងរចនាសម្ព័ន្ធរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបញ្ចប់នូវបទបង្ហាញ គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតទាំងអស់បាន ទស្សនកិច្ច តាមបន្ទប់នីមួយៗរបស់គណៈមេធាវីផងដែរ។

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា