KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   
ជំនាញ នីតិសាស្រ្ត

សាលាក្រោយឧត្ដម នឹងអភិវឌ្ឍន៍ខ្លួនយ៉ាងសកម្ម ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់សាកលវិទ្យាល័យ ជាពិសេស ដើរតួនាទីថ្នាលបណ្ដុះបណ្ដាលធនធានបញ្ញាជនជាន់ខ្ពស់របស់ជាតិប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឈានទៅរកឧត្ដមភាពដណ្ដើមឈ្នះក្នុងកម្រិតជាតិ និងអន្តរជាតិ។

ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ខ្លួន សាលាក្រោយឧត្ដម បានសម្រិតសម្រាំងនូវសាស្រ្តាចារ្យ ដែលមានចំណេះដឹងជ្រៅជ្រះ ផ្នែកច្បាប់ និងសង្គម ដែលកំពុងប្រកបវិជ្ជាជីវៈ ជាសាស្រ្តាចារ្យអាជីពនៅ តាមគ្រឹះស្ថានសិក្សាអប់រំ ជាមេធាវី ជាចៅក្រម ព្រះរាជអាជ្ញា ជាមន្រ្តីរាជការ កាន់មុខដំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់ ដែលកំពុងបម្រើការនៅតាមក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ ជាមួយគ្នានោះ អ្នកជំនាញកជាតិ និងអន្តរជាតិផ្នែកច្បាប់ ក៏ត្រូវបានអញ្ជើញឱ្យមកចូលរួមផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់ និស្សិតថែមទៀត។

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនីតិសាស្ត្រ (Master in Law) នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងស្របតាមគោលការណ៍នៃការអប់រំផ្អែកលើលទ្ធផល (Outcome-Based Education - OBE) និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវគតិយុត្តជាក់ស្តែង(By Research Paper) ដោយយកនិស្សិតជាស្នូល (Student-Centered Learning)។ កម្មវិធីនេះមានគោលបំណងបណ្តុះ-បណ្តាលនិស្សិតឱ្យមានចំណេះដឹងគតិយុត្តស៊ីជម្រៅ សមត្ថភាពវិភាគប្រៀបធៀប និងជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ តាមរយៈការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយលើ នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិវិធីតុលាការ ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទ ដើម្បីជំរុញប្រសិទ្ធភាពការងារ យុត្តិធម៌សង្គម និងការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ ឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ច-សង្គម និន្នាការតំបន់អាស៊ាន និងសកលលោក។

មុខវិជ្ជាសិក្សា
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត

ឱកាសការងារ សម្រាប់និស្សិត

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្រ្ត

ក្រោយពីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ដ្រ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

ក. វិស័យវិជ្ជាជីវៈច្បាស់លាស់ និងប្រព័ន្ធតុលាការ (Legal Profession & Judiciary Sector)

  • អ្នកប្រកបវិជ្ជាជីវៈច្បាប់ជាន់ខ្ពស់៖ បំពេញការងារជា មេធាវី ការពារក្តី និងផ្តល់ប្រឹក្សាគតិយុត្តកម្រិតខ្ពស់, សារការី បង្កើតលិខិតយថាភូត និងធ្វើឱ្យស្របច្បាប់នូវរាល់កិច្ចសន្យា ឬអាជ្ញាកណ្តាល/អ្នកសម្រុះសម្រួល សម្រុះសម្រួលវិវាទការងារ និងពាណិជ្ជកម្មជាតិ-អន្តរជាតិក្រៅប្រព័ន្ធតុលាការ។
  • មន្ត្រីតុលាការ និងមន្ត្រីយុត្តិធម៌៖ ចូលបំពេញការងារជា ចៅក្រម និងព្រះរាជអាជ្ញា ក្នុងប្រព័ន្ធតុលាការ អនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ ឬធ្វើជាមន្ត្រីនគរបាលយុត្តិធម៌ និងអ្នកជំនាញកោសល្យវិច័យ។

ខ. ឱកាសការងារក្នុងវិស័យរដ្ឋ (Public & Government Sector)

  • មន្ត្រីក្របខ័ណ្ឌច្បាប់ និងអ្នកតាក់តែងច្បាប់៖ បម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ ដូចជា ក្រសួងយុត្តិធម៌, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋសភា និងព្រឹទ្ធសភា ជាដើម។
  • ទីប្រឹក្សាគតិយុត្ត និងអ្នកវិភាគគោលនយោបាយ៖ ផ្តល់យោបល់លើកិច្ចព្រមព្រៀងអន្តរជាតិ គោលនយោបាយសាធារណៈ ផែនការថវិកានិងហិរញ្ញវត្ថុសាធារណៈ និងការធ្វើកំណែទម្រង់ច្បាប់។

គ. វិស័យឯកជន និងសាជីវកម្ម (Private & Corporate Sector)

  • ប្រធានផ្នែកច្បាប់និងទីប្រឹក្សាច្បាប់ក្រុមហ៊ុន៖ គ្រប់គ្រងការអនុលោមតាមច្បាប់ (Compliance), វាយតម្លៃហានិភ័យគតិយុត្ត និងតាក់តែងកិច្ចសន្យាពាណិជ្ជកម្មសម្រាប់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនទីផ្សារមូលបត្រ និងសហគ្រាសឯកជន។
  • អ្នកជំនាញពន្ធដារនិងធនធានមនុស្ស៖ ផ្តល់សេវាកម្មប្រឹក្សាផ្នែកច្បាប់សារពើពន្ធ, គ្រប់គ្រងទំនាស់ការងារ និងធានាការអនុវត្តស្របតាមច្បាប់ស្តីពីការងារ។

ឃ. ស្ថាប័ន និងអង្គការអន្តរជាតិ (International Agencies & Academia)

  • មន្ត្រីផ្នែកច្បាប់និងសិទ្ធិមនុស្ស៖ បម្រើការងារក្នុងអង្គការសហប្រជាជាតិ (UN Agencies), អង្គការអន្តរជាតិខាងការងារ (ILO) ឬលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat)។
  • អ្នកវិភាគនិងអ្នកស្រាវជ្រាវ៖ ធ្វើការក្នុងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ (INGOs) ផ្តោតលើច្បាប់មនុស្សធម៌ ច្បាប់សមុទ្រ និងការតស៊ូមតិផ្នែកបរិស្ថាន ឬធ្វើជាអ្នកស្រាវជ្រាវ/សាស្ត្រាចារ្យច្បាប់ និងត្រៀមបន្តការសិក្សាថ្នាក់បណ្ឌិត (PhD in Law)។