កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ គឺជាវិស័យមួយដែលផ្តោតលើការគ្រប់គ្រង ចាត់ចែង និងវិភាគលើប្រព័ន្ធហិរញ្ញវត្ថុ ទាំងក្នុងកម្រិតបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចជាតិ។ វាជាជំនាញ សំខាន់ដែលជួយឲ្យការប្រើប្រាស់ប្រាក់ និងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមានភាពច្បាស់លាស់។
ការសិក្សាជំនាញនេះមានគោលបំណងផ្តល់ចំណេះដឹងអំពីរបៀបដំណើរការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ រួមទាំងការទទួលប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី ការគ្រប់គ្រងឥណទាន និងការវិនិយោគ។ ជាមួយគ្នានេះ អ្នកសិក្សាក៏នឹងបានរៀនអំពីគោលការណ៍ហិរញ្ញវត្ថុសំខាន់ៗ ដូចជា ការគ្រប់គ្រងហានិភ័យ ការវិភាគទីផ្សារហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុ។
ជំនាញធនាគារនិងហិរញ្ញវត្ថុ មិនត្រឹមតែផ្តោតលើទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែង ដូចជាការវិភាគទិន្នន័យសេដ្ឋកិច្ច ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុទំនើប និងការសម្រេចចិត្តវិនិយោគដែលមានមូលដ្ឋានលើព័ត៌មានត្រឹមត្រូវ។
លើសពីនេះ វិស័យនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយបង្កើនលំហូរទុនក្នុងទីផ្សារ គាំទ្រអាជីវកម្ម និងបង្កើតឱកាសការងារជាច្រើន។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក៏ជាចំណុចកណ្តាលក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។
សរុបមក ការសិក្សាជំនាញធនាគារនិងហិរញ្ញវត្ថុ ជាជម្រើសសំខាន់សម្រាប់អ្នកដែលចង់បន្តអាជីពក្នុង វិស័យធនាគារ ការវិនិយោគ ការគ្រប់គ្រងហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច ព្រោះវាផ្តល់នូវចំណេះដឹង និងជំនាញដែលអាចអនុវត្តបានយ៉ាងទូលំទូលាយក្នុងពិភពការងារពិតប្រាកដ។
គោលបំណងនៃការសិក្សាជំនាញ ធនាគារនិងហិរញ្ញវត្ថុ គឺមានគោលបំណងសំខាន់ៗក្នុងការផ្តល់ជាចំណេះដឹង និងជំនាញដល់អ្នកសិក្សា ដើម្បីអាចយល់ និងអនុវត្តក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារបានយ៉ាងមានប្រសិទ្ធភាព។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖
១-ផ្តល់ចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុ៖ ដើម្បីឲ្យអ្នកសិក្សាយល់ដឹងអំពីគោលការណ៍សំខាន់ៗ នៃប្រព័ន្ធហិរញ្ញវត្ថុ ការដំណើរការរបស់ធនាគារ ការប្រើប្រាស់ប្រាក់ និងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ។
២-អភិវឌ្ឍជំនាញវិភាគ និងការសម្រេចចិត្ត៖ ជួយឲ្យអ្នកសិក្សាអាចវិភាគទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសម្រេចចិត្តក្នុងការវិនិយោគ ការផ្តល់កម្ចី និងការគ្រប់គ្រងហានិភ័យបានត្រឹមត្រូវ។
៣-បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ៖ បណ្តុះបណ្តាលឲ្យអាចចេះរៀបចំផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងថវិកា និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពទាំងក្នុងកម្រិតបុគ្គល និងអាជីវកម្ម។
៤-ត្រៀមខ្លួនសម្រាប់អាជីពការងារ៖ ផ្តល់ជំនាញដែលអាចអនុវត្តបានក្នុងវិស័យធនាគារ ការវិនិយោគ ការធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។
៥-ជំរុញការយល់ដឹងអំពីសេដ្ឋកិច្ច និងទីផ្សារ៖ ជួយឲ្យអ្នកសិក្សាយល់ពីរបៀបដំណើរការនៃសេដ្ឋកិច្ច ទីផ្សារហិរញ្ញវត្ថុ និងតួនាទីរបស់ធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សរុបមក គោលបំណងនៃការសិក្សាជំនាញនេះ គឺដើម្បីបណ្តុះបណ្តាលអ្នកជំនាញ ដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព និងអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងយូរអង្វែង។
១-ឱកាសការងារក្នុងវិស័យធនាគារ៖
-មន្ត្រីឥណទាន (Credit Officer)
-មន្ត្រីសេវាកម្មអតិថិជន (Customer Service Officer)
-មន្ត្រីប្រតិបត្តិការធនាគារ (Bank Operations Officer)
-មន្ត្រីទទួលប្រាក់ និងទូទាត់ប្រាក់ (Teller)
-មន្ត្រីទំនាក់ទំនងអតិថិជន (Relationship Officer)
-មន្ត្រីគ្រប់គ្រងហានិភ័យ (Risk Management Officer)
-មន្ត្រីផ្នែកប្តូរប្រាក់ និងពាណិជ្ជកម្មអន្តរជាតិ
២-ឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុ៖
-អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)
-មន្ត្រីហិរញ្ញវត្ថុ (Finance Officer)
-អ្នកគ្រប់គ្រងថវិកា (Budget Officer)
-មន្ត្រីវិនិយោគ (Investment Officer)
-មន្ត្រីគ្រប់គ្រងសាច់ប្រាក់ (Treasury Officer)
-អ្នកប្រឹក្សាហិរញ្ញវត្ថុ (Financial Consultant)
៣-ក្រុមហ៊ុន និងសហគ្រាសឯកជន៖
-គណនេយ្យករ (Accountant)
-មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ
-អ្នកវិភាគអាជីវកម្ម (Business Analyst)
-មន្ត្រីគ្រប់គ្រងគម្រោងហិរញ្ញវត្ថុ
-មន្ត្រីអនុលោមភាព (Compliance Officer)
៤-វិស័យធានារ៉ាប់រង និងមីក្រូហិរញ្ញវត្ថុ៖
-មន្ត្រីធានារ៉ាប់រង
-មន្ត្រីវាយតម្លៃហានិភ័យ
-មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ
-មន្ត្រីប្រមូលឥណទាន
៥-វិស័យរដ្ឋ និងអង្គការអន្តរជាតិ៖
-មន្ត្រីហិរញ្ញវត្ថុនៅក្រសួង និងស្ថាប័នរដ្ឋ
-មន្ត្រីថវិកា និងសវនកម្ម
-មន្ត្រីគម្រោងហិរញ្ញវត្ថុនៅអង្គការជាតិ និងអន្តរជាតិ
បរិញ្ញាបត្រ (Bachelor's Degree) អាចកាន់តំណែងជា៖
-អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)
-មន្ត្រីឥណទាន (Credit Officer)
-មន្រ្តីផ្នែកវិនិយោគ (Investment Officer)
-មន្រ្តីគ្រប់គ្រងហានិភ័យ (Risk Management Officer)
-នាយកសាខា (Branch Supervisor)
-អ្នកគ្រប់គ្រងហិរញ្ញវត្ថុ (Finance Manager) (បន្ទាប់ពីមានបទពិសោធន៍)
-អ្នកគ្រប់គ្រងប្រតិបត្តការណ៍ (Banking Operations Manager) (បន្ទាប់ពីមានបទពិសោធន៍)
កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្ររង ជំនាញ ធនាគារនិងហិរញ្ញវត្ថុ គឺជាវិស័យមួយដែលផ្តោតលើការគ្រប់គ្រង ចាត់ចែង និងវិភាគលើប្រព័ន្ធហិរញ្ញវត្ថុ ទាំងក្នុងកម្រិតបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចជាតិ។ វាជាជំនាញ សំខាន់ដែលជួយឲ្យការប្រើប្រាស់ប្រាក់ និងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមានភាពច្បាស់លាស់។
ការសិក្សាជំនាញនេះមានគោលបំណងផ្តល់ចំណេះដឹងអំពីរបៀបដំណើរការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ រួមទាំងការទទួលប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី ការគ្រប់គ្រងឥណទាន និងការវិនិយោគ។ ជាមួយគ្នានេះ អ្នកសិក្សាក៏នឹងបានរៀនអំពីគោលការណ៍ហិរញ្ញវត្ថុសំខាន់ៗ ដូចជា ការគ្រប់គ្រងហានិភ័យ ការវិភាគទីផ្សារហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុ។
ជំនាញធនាគារនិងហិរញ្ញវត្ថុ មិនត្រឹមតែផ្តោតលើទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែង ដូចជាការវិភាគទិន្នន័យសេដ្ឋកិច្ច ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុទំនើប និងការសម្រេចចិត្តវិនិយោគដែលមានមូលដ្ឋានលើព័ត៌មានត្រឹមត្រូវ។
លើសពីនេះ វិស័យនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយបង្កើនលំហូរទុនក្នុងទីផ្សារ គាំទ្រអាជីវកម្ម និងបង្កើតឱកាសការងារជាច្រើន។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក៏ជាចំណុចកណ្តាលក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។
សរុបមក ការសិក្សាជំនាញធនាគារនិងហិរញ្ញវត្ថុ ជាជម្រើសសំខាន់សម្រាប់អ្នកដែលចង់បន្តអាជីពក្នុង វិស័យធនាគារ ការវិនិយោគ ការគ្រប់គ្រងហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច ព្រោះវាផ្តល់នូវចំណេះដឹង និងជំនាញដែលអាចអនុវត្តបានយ៉ាងទូលំទូលាយក្នុងពិភពការងារពិតប្រាកដ។
គោលបំណងនៃការសិក្សាជំនាញ ធនាគារនិងហិរញ្ញវត្ថុ គឺមានគោលបំណងសំខាន់ៗក្នុងការផ្តល់ជាចំណេះដឹង និងជំនាញដល់អ្នកសិក្សា ដើម្បីអាចយល់ និងអនុវត្តក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារបានយ៉ាងមានប្រសិទ្ធភាព។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖
១-ផ្តល់ចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុ៖ ដើម្បីឲ្យអ្នកសិក្សាយល់ដឹងអំពីគោលការណ៍សំខាន់ៗ នៃប្រព័ន្ធហិរញ្ញវត្ថុ ការដំណើរការរបស់ធនាគារ ការប្រើប្រាស់ប្រាក់ និងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ។
២-អភិវឌ្ឍជំនាញវិភាគ និងការសម្រេចចិត្ត៖ ជួយឲ្យអ្នកសិក្សាអាចវិភាគទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសម្រេចចិត្តក្នុងការវិនិយោគ ការផ្តល់កម្ចី និងការគ្រប់គ្រងហានិភ័យបានត្រឹមត្រូវ។
៣-បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ៖ បណ្តុះបណ្តាលឲ្យអាចចេះរៀបចំផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងថវិកា និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពទាំងក្នុងកម្រិតបុគ្គល និងអាជីវកម្ម។
៤-ត្រៀមខ្លួនសម្រាប់អាជីពការងារ៖ ផ្តល់ជំនាញដែលអាចអនុវត្តបានក្នុងវិស័យធនាគារ ការវិនិយោគ ការធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។
៥-ជំរុញការយល់ដឹងអំពីសេដ្ឋកិច្ច និងទីផ្សារ៖ ជួយឲ្យអ្នកសិក្សាយល់ពីរបៀបដំណើរការនៃសេដ្ឋកិច្ច ទីផ្សារហិរញ្ញវត្ថុ និងតួនាទីរបស់ធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សរុបមក គោលបំណងនៃការសិក្សាជំនាញនេះ គឺដើម្បីបណ្តុះបណ្តាលអ្នកជំនាញ ដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព និងអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងយូរអង្វែង។
| ឆ្នាំទី 1 | |||
|---|---|---|---|
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| រដ្ឋបាលសាធារណៈ | 3 | ការគ្រប់គ្រងការរិយាល័យ | 3 |
| កុំព្យូទ័រជំនាញការិយាល័យ | 3 | គណិតវិទ្យាធុរកិច្ចអនុវត្តន៍ | 3 |
| ភាសាអង់គ្លេសស្នូល | 3 | មូលដ្ឋានគ្រឹះម៉ាឃីទីង | 3 |
| លំនាំដើមនៃអាជីវកម្ម | 3 | ភាសាអង់គ្លេសស្នូល (១-ខ) | 3 |
| ទ្រឹស្ដីសេដ្ឋកិច្ច | 3 | មូលដ្ឋានគ្រឹះគណនេយ្យ | 3 |
| ឆ្នាំទី 2 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| គណិតវិទ្យាហិរញ្ញវត្ថុ | 3 | មីក្រូសេដ្ឋកិច្ច | 3 |
| ស្ថិតិសម្រាប់ធុរកិច្ច | 3 | រូបិយវត្ថុ និងធនាគារ | 3 |
| គោលការណ៍នៃការគ្រប់គ្រង | 3 | ពន្ធដារ | 3 |
| គណនេយ្យហិរញ្ញវត្ថុ | 3 | គណនេយ្យគ្រប់គ្រង | 3 |
| ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ក) | 3 | ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ខ) | 3 |
ក្រោយពីទទួលបាន បរិញ្ញាបត្ររង ជំនាញ ធនាគារនិងហិរញ្ញវត្ថុ អ្នកសិក្សាអាចទទួលបាននូវ ឱកាសការងារដូចខាងក្រោម៖
១-ឱកាសការងារក្នុងវិស័យធនាគារ៖
-មន្ត្រីឥណទាន (Credit Officer)
-មន្ត្រីសេវាកម្មអតិថិជន (Customer Service Officer)
-មន្ត្រីប្រតិបត្តិការធនាគារ (Bank Operations Officer)
-មន្ត្រីទទួលប្រាក់ និងទូទាត់ប្រាក់ (Teller)
-មន្ត្រីទំនាក់ទំនងអតិថិជន (Relationship Officer)
-មន្ត្រីគ្រប់គ្រងហានិភ័យ (Risk Management Officer)
-មន្ត្រីផ្នែកប្តូរប្រាក់ និងពាណិជ្ជកម្មអន្តរជាតិ
២-ឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុ៖
-អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)
-មន្ត្រីហិរញ្ញវត្ថុ (Finance Officer)
-អ្នកគ្រប់គ្រងថវិកា (Budget Officer)
-មន្ត្រីវិនិយោគ (Investment Officer)
-មន្ត្រីគ្រប់គ្រងសាច់ប្រាក់ (Treasury Officer)
-អ្នកប្រឹក្សាហិរញ្ញវត្ថុ (Financial Consultant)
៣-ក្រុមហ៊ុន និងសហគ្រាសឯកជន៖
-គណនេយ្យករ (Accountant)
-មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ
-អ្នកវិភាគអាជីវកម្ម (Business Analyst)
-មន្ត្រីគ្រប់គ្រងគម្រោងហិរញ្ញវត្ថុ
-មន្ត្រីអនុលោមភាព (Compliance Officer)
៤-វិស័យធានារ៉ាប់រង និងមីក្រូហិរញ្ញវត្ថុ៖
-មន្ត្រីធានារ៉ាប់រង
-មន្ត្រីវាយតម្លៃហានិភ័យ
-មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ
-មន្ត្រីប្រមូលឥណទាន
៥-វិស័យរដ្ឋ និងអង្គការអន្តរជាតិ៖
-មន្ត្រីហិរញ្ញវត្ថុនៅក្រសួង និងស្ថាប័នរដ្ឋ
-មន្ត្រីថវិកា និងសវនកម្ម
-មន្ត្រីគម្រោងហិរញ្ញវត្ថុនៅអង្គការជាតិ និងអន្តរជាតិ
៦-បរិញ្ញាបត្ររង (Associate Degree) អាចចាប់ផ្តើមការងារជា៖
-បេឡាករ (Teller)
-ជំនួយការផ្នែកឥណទាន (Credit Assistant)
-ជំនួយការផ្នែកហិរញ្ញវត្ថុ (Finance Assistant)
-ជំនួយការផ្នែកគណនេយ្យ (Accounting Assistant)
-មន្រ្តីបម្រើសេវាអតិថិជន (Customer Service Officer)
-មន្រ្តីផ្នែករដ្ឋាបាល (Administrative Officer)