KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

ជំនាញ ភាសាចិនសម្រាប់ពាណិជ្ជកម្ម

 

សេចក្តីផ្តើម

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាចិនសម្រាប់ពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានរៀបចំឡើងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (កម្រិតទី៦) រយៈពេល ៤ ឆ្នាំ (ស្មើនឹង ១២០ ក្រេឌីត/៣៩ មុខវិជ្ជា) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ភាសាចិនក្នុងបរិបទធុរកិច្ចប្រកបដោយជំនាញវិជ្ជាជីវៈ ទាំងក្នុងទីផ្សារការងារថ្នាក់ជាតិ តំបន់ និងពិភពលោក។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍសមត្ថភាពភាសាចិនទាំង ៤ ជំនាញ (ស្តាប់ និយាយ អាន សរសេរ) ការយល់ដឹងពីវប្បធម៌ក្រុមហ៊ុន ការចរចាពាណិជ្ជកម្ម ការបកប្រែ ការសរសេរលិខិតរដ្ឋបាល-ពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងទីផ្សារឌីជីថល ដោយមានការបង្រៀនពីសាស្ត្រាចារ្យដែលមានបទពិសោធន៍ និងគុណវុឌ្ឍិសមស្របតាមស្តង់ដារអន្តរជាតិ។

គោលបំណង

កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យមានចំណេះដឹងទូលំទូលាយលើការប្រើប្រាស់ភាសាចិនក្នុងវិស័យការងារយ៉ាងតិច ២៥០០ តួ យល់ដឹងពីមូលដ្ឋានច្បាប់ និងស្ទាត់ជំនាញលើការប្រាស្រ័យទាក់ទងធុរកិច្ច។ លើសពីនេះ កម្មវិធីមានបំណងអភិវឌ្ឍជំនាញគិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ ទំនាក់ទំនងអន្តរវប្បធម៌ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកទេសលេខនព្វន្ត/សិ្ថតិ ដើម្បីរៀបចំនិស្សិតឱ្យក្លាយជាអ្នកបកប្រែ មន្ត្រីរដ្ឋបាល/ធនធានមនុស្ស លេខាធិការ មន្ត្រីផ្នែកលក់/ទីផ្សារ ឬសហគ្រិនប្រកបដោយក្រមសីលធម៌ និងសមត្ថភាពការងារខ្ពស់។

មុខវិជ្ជាសិក្សា
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ខេមរវិទ្យា (Khmer Studies)3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 សិក្សាសន្ទនាភាសាចិន (Chinese Conversation)3
ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ១ (Intensive Chinese I)3 ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ២ (Intensive Chinese II)3
ការអាននិងសរសេរអក្សរចិន (Chinese Characters)3 ជំនាញសរសេរភាសាចិន ភាគ១ (Chinese Writing Skills I)3
ការសិក្សាភាសាចិនពេញលេញ ភាគ១ (Comprehensive Chinese I.)3 ការសិក្សាភាសាចិនពេញលេញ ភាគ២ (Comprehensive Chinese II)3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការសិក្សាភាសាចិនពេញលេញ ភាគ៣ (Comprehensive Chinese III)3 ការសិក្សាភាសាចិនពេញលេញ ភាគ៤ (Comprehensive Chinese IV)3
ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ៣ (Intensive Chinese III)3 ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ៤ (Intensive Chinese IV)3
ការស្តាប់ និងការនិយាយភាសាចិន ភាគ១ (Chinese Listening and Speaking I)3 ការស្តាប់ និងការនិយាយភាសាចិន ភាគ២ (Chinese Listening and Speaking II)3
វប្បធម៌ចិន ភាគ១ (Chinese Culture I)3 វប្បធម៌ចិន ភាគ២ (Chinese Culture II)3
ជំនាញសរសេរភាសាចិន ភាគ២ (Chinese Writing Skills II)3 ជំនាញសរសេរភាសាចិន ភាគ៣ (Chinese Writing Skills III)3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាចិនសម្រាប់ធុរកិច្ច ភាគ១ (Business Chinese I)3 ភាសាចិនសម្រាប់ធុរកិច្ច ភាគ២ (Business Chinese II)3
ការស្តាប់ភាសាចិនសម្រាប់ធុរកិច្ច ភាគ១ (Business Chinese Listening I)3 ការស្តាប់ភាសាចិនសម្រាប់ធុរកិច្ច ភាគ២ (Business Chinese Listening II)3
ការសន្ទនាភាសាចិនសម្រាប់ធុរកិច្ច ភាគ១ (Business Chinese Conversation I)3 ការសន្ទនាភាសាចិនសម្រាប់ធុរកិច្ច ភាគ២ (Business Chinese Conversation II)3
ការអានសារព័ត៌មានធុរកិច្ចចិន ភាគ១ (Business Newspaper Reading I)3 ការអានសារព័ត៌មានធុរកិច្ចចិន ភាគ២ (Business Newspaper Reading II)3
ជំនាញសរសេរភាសាចិនសម្រាប់ធុរកិច្ច ភាគ១ (Business Chinese Writing I)3 ជំនាញសរសេរភាសាចិនសម្រាប់ធុរកិច្ច ភាគ២ (Business Chinese Writing II)3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាចិនសម្រាប់ធុរកិច្ច ភាគ៣ (Business Chinese III)3 ភាសាចិនសម្រាប់ធុរកិច្ច ភាគ៤ (Business Chinese IV)3
ការនិយាយផ្ទាល់មាត់តាមសោតទស្សន៍ ភាគ១ (Audio-visual-oral-I)3 ការនិយាយផ្ទាល់មាត់តាមសោតទស្សន៍ ភាគ២ (Audio-visual-oral-II)3
ទំនាក់ទំនងអន្តរវប្បធម៌ក្នុងធុរកិច្ចចិន (Intercultural Communication in Chinese Business)3 ទិដ្ឋភាពទូទៅនៃប្រទេសចិន (Panorama of China)3
ការបកប្រែពាណិជ្ជកម្ម ចិន-ខ្មែរ ភាគ១ (Chinese-Khmer Business Translation I)3 ពាណិជ្ជកម្មអេឡិចត្រូនិក និងទីផ្សារឌីជីថលចិន (E-Commerce and Chinese Digital Marketing)3
មូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន (Foundations of Chinese Economy and Trade)3 ការបកប្រែពាណិជ្ជកម្ម ចិន-ខ្មែរ ភាគ២ (Chinese-Khmer Business Translation II)3

ឱកាសការងារ សម្រាប់និស្សិត

និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាចិនសម្រាប់ពាណិជ្ជកម្ម អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖

  • អ្នកបកប្រែ និងអ្នកបកស្រាយភាសាចិនក្នុងវិស័យធុរកិច្ច
  • មន្ត្រីរដ្ឋបាល និងធនធានមនុស្សក្នុងក្រុមហ៊ុនចិន
  • ជំនួយការនាយក ឬលេខាធិការ
  • មន្ត្រីផ្នែកលក់ ពាណិជ្ជកម្ម និងទីផ្សារឌីជីថល
  • មន្ត្រីទំនាក់ទំនងអន្តរជាតិ និងសម្របសម្រួលពាណិជ្ជកម្ម
  • បុគ្គលិកសណ្ឋាគារ បដិសណ្ឋារកិច្ច និងមគ្គុទេសក៍ទេសចរណ៍ភាសាចិន
  • សហគ្រិន ឬម្ចាស់អាជីវកម្មដែលទាក់ទងនឹងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកជាមួយប្រទេសចិន

Graduates with a Bachelor's Degree in Business Chinese can find career opportunities in public and private institutions, national and international organizations, as well as various private businesses, including:

  • Chinese Translator and Interpreter in the business sector
  • Administrative and Human Resources (HR) Officer in Chinese companies
  • Executive Assistant or Secretary
  • Sales, Commercial, and Digital Marketing Officer
  • International Relations and Trade Facilitation Officer
  • Chinese-speaking Hotel, Hospitality Staff, and Tour Guide
  • Entrepreneur or Business Owner engaged in e-commerce systems with China

 

សេចក្តីផ្តើម

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាចិនសម្រាប់ពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានរៀបចំឡើងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (កម្រិតទី៥) រយៈពេល ២ ឆ្នាំ (ស្មើនឹង ៦០ ក្រេឌីត/២០ មុខវិជ្ជា) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ភាសាចិនក្នុងវិស័យធុរកិច្ច ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន។ កម្មវិធីនេះផ្តោតលើការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងសមត្ថភាពភាសាចិន (ស្តាប់ និយាយ អាន និងសរសេរ) និងចំណេះដឹងពាណិជ្ជកម្មជាក់ស្តែង ដូចជាការទំនាក់ទំនងធុរកិច្ច ការសរសេរលិខិតស្នាមពាណិជ្ជកម្ម គោលការណ៍គ្រប់គ្រងអាជីវកម្ម ទីផ្សារឌីជីថល និងការចរចាពាណិជ្ជកម្ម ដោយមានតុល្យភាពរវាងទ្រឹស្តីក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែង។

 

គោលបំណង

កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យមានចំណេះដឹងទូលំទូលាយលើប្រព័ន្ធគ្រឹះភាសាចិន វាក្យសព្ទបច្ចេកទេសធុរកិច្ច ព្រមទាំងយល់ដឹងពីគោលការណ៍គ្រប់គ្រង និងទំនាក់ទំនងឆ្លងវប្បធម៌ក្នុងពាណិជ្ជកម្ម។ លើសពីនេះ កម្មវិធីមានបំណងអភិវឌ្ឍជំនាញវិភាគទិន្នន័យសេដ្ឋកិច្ច ជំនាញចរចា ការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរៀបចំនិស្សិតឱ្យក្លាយជាអ្នកបកប្រែ លេខាធិការ មន្ត្រីផ្នែកលក់/ទីផ្សារ ឬជំនួយការរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ឬមានលទ្ធភាពបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្របន្ថែមទៀត។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ការហ្វឹកហាត់បញ្ចេញសំលេងភាសាចិន (Chinese Pronunciation)3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 សិក្សាសន្ទនាភាសាចិន (Chinese Conversation)3
ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ១ (Intensive Chinese I)3 ជំនាញសរសេរភាសាចិន ភាគ១ (Chinese Writing Skills I)3
ការអាននិងសរសេរអក្សរចិន (Chinese Characters)3 ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ២ (Intensive Chinese II)3
ការសិក្សាភាសាចិនពេញលេញ ភាគ១ (Comprehensive Chinese I.)3 ការសិក្សាភាសាចិនពេញលេញ ភាគ២ (Comprehensive Chinese II)3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការសិក្សាភាសាចិនពេញលេញ ភាគ៣ (Comprehensive Chinese III)3 ការអានសារព័ត៌មានធុរកិច្ចចិន ភាគ១ (Business Newspaper Reading I)3
ការស្តាប់ និងការនិយាយភាសាចិនសម្រាប់ធុរកិច្ច (Business Chinese Listening and Speaking)3 ការសរសេរលិខិតស្នាមពាណិជ្ជកម្មចិន (Business Chinese Writing)3
ទំនាក់ទំនងអន្តរវប្បធម៌ក្នុងធុរកិច្ចចិន (Intercultural Communication in Chinese Business)3 ជំនាញចរចាពាណិជ្ជកម្មក្នុងភាសាចិន (Business Negotiation Skills in Chinese)3
គោលការណ៍គ្រប់គ្រងក្នុងភាសាចិន (Principles of Management in Chinese)3 ពាណិជ្ជកម្មអេឡិចត្រូនិក និងទីផ្សារឌីជីថលចិន (E-Commerce and Chinese Digital Marketing)3
ជំនាញសរសេរភាសាចិន ភាគ២ (Chinese Writing Skills II)3 ជំនាញសរសេរភាសាចិន ភាគ៣ (Chinese Writing Skills III)3

ឱកាសការងារ សម្រាប់និស្សិត

និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាចិនសម្រាប់ពាណិជ្ជកម្ម អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖

  • បុគ្គលិកផ្នែកទំនាក់ទំនងពាណិជ្ជកម្ម លេខាធិការ ឬអ្នកបកប្រែភាសាចិនក្នុងក្រុមហ៊ុន និងសហគ្រាស
  • មន្ត្រីផ្នែកលក់ ទីផ្សារ ឬអ្នកគ្រប់គ្រងយុទ្ធនាការទីផ្សារឌីជីថល (Digital Marketer) សម្រាប់ទីផ្សារចិន
  • ជំនួយការរដ្ឋបាល ឬមន្ត្រីសម្របសម្រួលគម្រោងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន
  • ម្ចាស់អាជីវកម្ម ឬសហគ្រិន ដែលមានសមត្ថភាពនាំចូល-នាំចេញ និងធ្វើការងារផ្ទាល់ជាមួយដៃគូចិន
  • គ្រូបង្រៀនភាសាចិន
  • ឱកាសបន្តការសិក្សាទៅកាន់ថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី៣ និងទី៤) ជំនាញភាសាចិនពាណិជ្ជកម្ម គ្រប់គ្រងធុរកិច្ច ឬពាណិជ្ជកម្មអន្តរជាតិ