KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

ជំនាញ អក្សរសាស្ត្រចិន

 

សេចក្តីផ្តើម

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញអក្សរសាស្ត្រចិន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានរៀបចំឡើងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (កម្រិតទី៦) រយៈពេល ៤ ឆ្នាំ (ស្មើនឹង ១២៦ ក្រេឌីត) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ភាសាចិនប្រកបដោយជំនាញវិជ្ជាជីវៈ ក្នុងបរិបទនៃទីផ្សារការងារថ្នាក់ជាតិ តំបន់ និងពិភពលោក។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍសមត្ថភាពភាសាចិនទាំង ៤ ជំនាញ (ស្តាប់ និយាយ អាន សរសេរ) ការយល់ដឹងពីអក្សរសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រ ការបកប្រែ វិធីសាស្ត្រ និងចិត្តវិទ្យាបង្រៀន ព្រមទាំងបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមបង្រៀនពីសាស្ត្រាចារ្យជនជាតិចិនមកពីវិទ្យាស្ថានភាសាចិននៃរាជបណ្ឌិតសភាកម្ពុជា និងការចុះហាត់ការងារ (Practicum) រយៈពេល ៦ ក្រេឌីត នៅចុងបញ្ចប់នៃកម្មវិធីសិក្សា ដើម្បីធានាបាននូវគុណភាពអប់រំតាមស្តង់ដារអន្តរជាតិ។

គោលបំណង

កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យមានចំណេះដឹងទូលំទូលាយលើការប្រើប្រាស់ភាសាចិនយ៉ាងតិច ២៥០០ តួ យល់ដឹងអំពីមូលដ្ឋានច្បាប់ អក្សរសាស្ត្រ ចិត្តវិទ្យាបង្រៀន និងវិធីសាស្ត្របង្រៀនភាសាចិនជាភាសាទីពីរ។ លើសពីនេះ កម្មវិធីមានបំណងអភិវឌ្ឍជំនាញគិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ទំនាក់ទំនងអន្តរវប្បធម៌ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសមត្ថភាពសំយោគទិន្នន័យ ដើម្បីរៀបចំនិស្សិតឱ្យក្លាយជាគ្រូបង្រៀន អ្នកបកប្រែ មន្ត្រីរដ្ឋបាល បុគ្គលិកក្រុមហ៊ុនវិនិយោគ អ្នកសារព័ត៌មាន ឬមគ្គុទ្ទេសក៍ទេសចរណ៍ ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ក្នុងស្ថាប័នរដ្ឋ និងឯកជន。

មុខវិជ្ជាសិក្សា
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ការហ្វឹកហាត់បញ្ចេញសំលេងភាសាចិន (Chinese Pronunciation)3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 សិក្សាសន្ទនាភាសាចិន (Chinese Conversation)3
ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ១ (Intensive Chinese I)3 ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ២ (Intensive Chinese II)3
ការអាននិងសរសេរអក្សរចិន (Chinese Characters)3 ជំនាញសរសេរភាសាចិន ភាគ១ (Chinese Writing Skills I)3
ការសិក្សាភាសាចិនពេញលេញ ភាគ១ (Comprehensive Chinese I.)3 ការសិក្សាភាសាចិនពេញលេញ ភាគ២ (Comprehensive Chinese II)3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការសិក្សាភាសាចិនពេញលេញ ភាគ៣ (Comprehensive Chinese III)3 ការសិក្សាភាសាចិនពេញលេញ ភាគ៤ (Comprehensive Chinese IV)3
ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ៣ (Intensive Chinese III)3 ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ៤ (Intensive Chinese IV)3
ការស្តាប់ និងការនិយាយភាសាចិន ភាគ១ (Chinese Listening and Speaking I)3 ការស្តាប់ និងការនិយាយភាសាចិន ភាគ២ (Chinese Listening and Speaking II)3
វប្បធម៌ចិន ភាគ១ (Chinese Culture I)3 វប្បធម៌ចិន ភាគ២ (Chinese Culture II)3
ជំនាញសរសេរភាសាចិន ភាគ២ (Chinese Writing Skills II)3 ជំនាញសរសេរភាសាចិន ភាគ៣ (Chinese Writing Skills III)3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការសិក្សាភាសាចិនពេញលេញ ភាគ៥ (Comprehensive Chinese V)3 ការសិក្សាភាសាចិនពេញលេញ ភាគ៦ (Comprehensive Chinese VI)3
ជំនាញសរសេរភាសាចិន ភាគ៤ (Writing Skills IV)3 ជំនាញសរសេរភាសាចិន ភាគ៥ (Writing Skills V)3
អក្សរសិល្ប៍បុរាណចិន ភាគ១ (Ancient Chinese Literature I)3 អក្សរសិល្ប៍បុរាណចិន ភាគ ភាគ២ (Ancient Chinese Literature II)3
ប្រវត្តិសាស្ត្រចិន ភាគ១ (Chinese History I)3 ប្រវត្តិសាស្ត្រចិន ភាគ២ (Chinese History II)3
ការអានកាសែតចិន ភាគ១ (Chinese Newspaper Reading I)3 ការអានកាសែតចិន ភាគ២ (Chinese Newspaper Reading II)3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការសិក្សាភាសាចិនពេញលេញ ភាគ៧ (Comprehensive Chinese VII)3 ចិត្តគរុកោសល្យសម្រាប់ការបង្រៀន (Teaching Psychology)3
ការប្រាស្រ័យទាក់ទងអន្តរវប្បធម៌ (Intercultural Communication)3 ការបង្រៀនភាសាចិនជាភាសាទីពីរ ភាគ២(Teaching Chinese as a Second Language II)3
ការបង្រៀនភាសាចិនជាភាសាទីពីរ ភាគ១(Teaching Chinese as a Second Language I)3 អក្សរសិល្ប៍ចិនសម័យទំនើប ភាគ២ (Contemporary Chinese Literature II)3
វិធីសាស្ត្របង្រៀនភាសាចិន ភាគ១ (Chinese Teaching Methodology I)3 វិធីសាស្ត្របង្រៀនភាសាចិន ភាគ២ (Chinese Teaching Methodology II)3
អក្សរសិល្ប៍ចិនសម័យទំនើប ភាគ១ (Contemporary Chinese Literature I)3 កម្មសិក្សាបង្រៀន និងរបាយការណ៍ (Teaching Practicum and Reports)3

ឱកាសការងារ សម្រាប់និស្សិត

និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញអក្សរសាស្រ្តចិន អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖

  • គ្រូបង្រៀនភាសាចិន
  • អ្នកបកប្រែ និងអ្នកបកស្រាយភាសាចិន
  • មន្ត្រីរដ្ឋបាលប្រើប្រាស់ភាសាចិន
  • មន្ត្រីទំនាក់ទំនងអន្តរជាតិ
  • មន្ត្រីធនធានមនុស្សក្នុងក្រុមហ៊ុនចិន
  • បុគ្គលិកក្រុមហ៊ុនវិនិយោគចិន
  • មន្ត្រីផ្នែកពាណិជ្ជកម្ម និងទីផ្សារ
  • មគ្គុទេសក៍ទេសចរណ៍ភាសាចិន
  • បុគ្គលិកសណ្ឋាគារ និងបដិសណ្ឋារកិច្ច
  • អ្នកសម្របសម្រួលគម្រោងអង្គការជាតិ និងអន្តរជាតិ
  • អ្នកសារព័ត៌មាន ឬអ្នកសរសេរខ្លឹមសារភាសាចិន
  • អ្នកស្រាវជ្រាវផ្នែកភាសា វប្បធម៌ និងអក្សរសាស្ត្រចិន
  • សហគ្រិន ឬម្ចាស់អាជីវកម្មដែលទាក់ទងនឹងប្រទេសចិន

Graduates with a Bachelor's Degree in Chinese Literature can find career opportunities in public and private institutions, national and international organizations, as well as various private businesses, including:

  • Chinese Language Teacher
  • Chinese Translator and Interpreter
  • Chinese-speaking Administrative Officer
  • International Relations Officer
  • Human Resources (HR) Officer in Chinese companies
  • Employee in Chinese investment companies
  • Commercial and Marketing Officer
  • Chinese-speaking Tour Guide
  • Hotel and Hospitality Staff
  • National and International Organization Project Coordinator
  • Journalist or Chinese Content Writer
  • Researcher in Chinese Language, Culture, and Literature
  • Entrepreneur or Business Owner related to China

សេចក្តីផ្តើម

នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌យ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន តម្រូវការធនធានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ភាសាចិន និងមានជំនាញគរុកោសល្យកំពុងមានការកើនឡើងយ៉ាងខ្លាំង។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញអក្សរសាស្ត្រចិន ត្រូវបានរៀបចំឡើងរយៈពេល ២ ឆ្នាំ (ស្មើនឹង ៦០ ក្រេឌីត) ដោយផ្តោតលើការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងសមត្ថភាពភាសាចិន និងជំនាញគរុកោសល្យបង្រៀន តាមរយៈការបំពាក់បំប៉នជំនាញស្តាប់ និយាយ អាន សរសេរ ការយល់ដឹងពីអក្សរសិល្ប៍ ព្រមទាំងការចុះអនុវត្តការងារបង្រៀនផ្ទាល់ និងការប្រឡងបញ្ចប់ ដើម្បីធានាបាននូវគុណវុឌ្ឍិប្រកបដោយវិជ្ជាជីវៈ។

 

គោលបំណង

កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យមានចំណេះដឹងស៊ីជម្រៅលើគោលការណ៍គ្រឹះភាសាចិន អក្សរសិល្ប៍ ចិត្តវិទ្យាគរុកោសល្យ និងវិធីសាស្ត្របង្រៀនភាសាចិនជាភាសាទីពីរ (TCSL)។ លើសពីនេះ កម្មវិធីនេះមានបំណងអភិវឌ្ឍជំនាញគិតវិភាគ ទំនាក់ទំនងអន្តរវប្បធម៌ ក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាការិយាល័យ ដើម្បីរៀបចំនិស្សិតឱ្យក្លាយជាគ្រូបង្រៀនភាសាចិន អ្នកបកប្រែ បុគ្គលិករដ្ឋបាល ឬប្រកបអាជីពក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ-អន្តរជាតិ ព្រមទាំងអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្របាន។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ការហ្វឹកហាត់បញ្ចេញសំលេងភាសាចិន (Chinese Pronunciation)3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 សិក្សាសន្ទនាភាសាចិន (Chinese Conversation)3
ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ១ (Intensive Chinese I)3 ការសិក្សាភាសាចិនស៊ីជម្រៅ ភាគ២ (Intensive Chinese II)3
ការអាននិងសរសេរអក្សរចិន (Chinese Characters)3 ជំនាញសរសេរ ភាគ៤ (Writing Skills IV)3
ការសិក្សាភាសាចិនពេញលេញ ភាគ១ (Comprehensive Chinese I.)3 ការសិក្សាភាសាចិនពេញលេញ ភាគ២ (Comprehensive Chinese II)3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ការសិក្សាភាសាចិនពេញលេញ ភាគ៣ (Comprehensive Chinese III)3 អក្សរសិល្ប៍ចិនសម័យទំនើប ភាគ១ (Contemporary Chinese Literature I)3
ការស្តាប់ និងការនិយាយភាសាចិន ភាគ១ (Chinese Listening and Speaking I)3 វីធីសាស្រ្តបង្រៀន ភាគ១ (Teaching Methodology I)3
វប្បធម៌ចិន ភាគ១ (Chinese Culture I)3 ចិត្តគរុកោសល្យសម្រាប់ការបង្រៀន (Teaching Psychology)3
អក្សរសិល្ប៍បុរាណចិន ភាគ១ (Ancient Chinese Literature I)3 ការបង្រៀនភាសាចិនជាភាសាទីពីរ ភាគ១(Teaching Chinese as a Second Language I)3
ប្រវត្តិសាស្ត្រចិន ភាគ១ (Chinese History I)3 ការអានកាសែតចិន ភាគ១ (Chinese Newspaper Reading I)3

ឱកាសការងារ សម្រាប់និស្សិត

និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញអក្សរសាស្រ្តចិន អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖

  • គ្រូបង្រៀនភាសាចិននៅតាមសាលារដ្ឋ សាលាឯកជន និងមជ្ឈមណ្ឌលភាសានានា។
  • បុគ្គលិកផ្នែករដ្ឋបាល លេខាធិការ ឬអ្នកបកប្រែ ក្នុងក្រុមហ៊ុនចិន និងស្ថាប័ននានា។
  • ជំនួយការគម្រោងអប់រំ ឬបុគ្គលិកសម្របសម្រួលវប្បធម៌នៅក្នុងអង្គការនានា។
  • អាចបន្តការសិក្សាយកសញ្ញាបត្របរិញ្ញាបត្រ (ឆ្នាំទី៣ និងទី៤) ជំនាញអក្សរសាស្ត្រចិន។