សេចក្តីផ្តើម
នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រកួតប្រជែង ការប្រាស្រ័យទាក់ទងតាមរយៈរូបភាព (Visual Communication) បានក្លាយជាបេះដូងនៃភាពជោគជ័យរបស់អាជីវកម្ម និងស្ថាប័ន។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្កើតកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្រ រចនាឌីជីថល (Bachelor’s Degree in Digital Design) ក្នុងគោលបំណងបណ្តុះបណ្តាលអ្នកជំនាញរចនាជាន់ខ្ពស់ និងអ្នកដឹកនាំការច្នៃប្រឌិត (Creative Directors) ដែលមានសមត្ថភាពពេញលេញក្នុងការបង្កើតយុទ្ធសាស្ត្រមេឌៀ និងសិល្បៈឌីជីថល។
គោលបំណង
កម្មវិធីសិក្សានេះ ផ្តល់នូវចំណេះដឹងស៊ីជម្រៅលើផ្នែកទ្រឹស្តីសិល្បៈកម្រិតខ្ពស់ ផ្សារភ្ជាប់នឹងជំនាញបច្ចេកទេសគំនូរបែបវ៉ិចទ័រ តុបតែងរូបភាព ការរចនា UI/UX កម្រិតខ្ពស់ ចលនារូបភាព ៣វិមាត្រ (3D Modeling & Animation) និងការផលិតវីដេអូកម្រិតភាពយន្ត (Cinematography)។ និស្សិតនឹងត្រូវបានកសាងសមត្ថភាពក្នុងការគ្រប់គ្រងគម្រោងច្នៃប្រឌិតខ្នាតធំ និងការស្រាវជ្រាវដើម្បីប្រកួតប្រជែងក្នុងទីផ្សារសកល។
សេចក្តីផ្តើម
ស្របតាមការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការផ្សព្វផ្សាយព័ត៌មាន ពាណិជ្ជកម្ម និងសេវាកម្មនានាពឹងផ្អែកទាំងស្រុងលើការរចនា និងរូបភាពទាក់ទាញ ។ ដោយមើលឃើញពីសារៈសំខាន់នេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីសិក្សា បរិញ្ញាបត្ររង រចនាឌីជីថល (Associate’s Degree in Digital Design) ដើម្បីបណ្តុះបណ្តាលដល់និស្សិតលើជំនាញបង្កើតស្នាដៃសិល្បៈឌីជីថល ដែលឆ្លើយតបយ៉ាងច្បាស់ទៅនឹងតម្រូវការទីផ្សារការងារក្នុងសម័យកាលឌីជីថល ។
គោលបំណង
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងជំនាញរចនាឌីជីថល ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាអ្នកបច្ចេកទេសដែលមានសមត្ថភាពមូលដ្ឋានរឹងមាំ និងជំនាញអនុវត្តជាក់ស្តែងក្នុងវិស័យគំនូរកុំព្យូទ័រ ក្រាហ្វិកឌីហ្សាញ (Graphic Design) និងប្រព័ន្ធផ្សព្វផ្សាយពហុព័ត៌មាន (Multimedia) ។ កម្មវិធីនេះផ្តោតសំខាន់លើការផ្តល់ចំណេះដឹងតាំងពីមូលដ្ឋានគ្រឹះសិល្បៈ ការប្រើប្រាស់កម្មវិធី Adobe Illustrator, Photoshop, គំនិតច្នៃប្រឌិត UI/UX រហូតដល់បច្ចេកទេសកាត់តវីដេអូ និងចលនារូបភាព ។
| ឆ្នាំទី 1 | |||
|---|---|---|---|
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| ឆ្នាំទី 2 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |