KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

ជំនាញ បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា

 

សេចក្តីផ្តើម

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើរតួនាទីជាក្បាលម៉ាស៊ីនរុញច្រានការផ្លាស់ប្តូរឌីជីថល ។ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្កើតកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្រ បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា ក្នុងគោលបំណងបណ្តុះបណ្តាលវិស្វករ និងអ្នកស្រាវជ្រាវ AI កម្រិតខ្ពស់ ដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំ រចនា និងអភិវឌ្ឍប្រព័ន្ធឆ្លាតវៃស្មុគស្មាញ។

គោលបំណង

កម្មវិធីសិក្សានេះ ផ្តល់នូវចំណេះដឹងស៊ីជម្រៅលើផ្នែកគណិតវិទ្យាវិភាគកម្រិតខ្ពស់ ផ្សារភ្ជាប់នឹងជំនាញបច្ចេកទេសក្នុងការអភិវឌ្ឍម៉ូឌែលព្យាករណ៍ ការរៀនស៊ីជម្រៅ (Deep Learning) ចក្ខុវិស័យកុំព្យូទ័រ (Computer Vision) និងការកែច្នៃភាសាធម្មជាតិ (Natural Language Processing) ។ និស្សិតនឹងត្រូវបានបណ្តុះបណ្តាលឱ្យក្លាយជាអ្នកដឹកនាំគម្រោងបច្ចេកវិទ្យាដែលមាននវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារសកល ។

មុខវិជ្ជាសិក្សា
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ​ខេម​រវិទ្យា​3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 Fundamentals of Programming (Python)3
Introduction to AI & ML3 Linear Algebra for AI3
ភាសាអង់គ្លេសសម្រាប់អាយធី-ក3 ភាសាអង់គ្លេសសម្រាប់អាយធី-ខ3
វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ក3 វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ខ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
Discrete Mathematics3 Probability and Statistics3
Data Structures and Algorithms3 Database Programming Languages3
Database Management System3 Web and Cloud Technology3
Computer Network & Telecommunications3 Ms NOS Administration3
Computer Design3 Computer Design 23
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
Optimization Techniques for AI3 Cognitive Computing3
Machine Learning Algorithms3 Deep Learning Models3
Mobile Application Technology3 Computer Vision3
Research Methods in AI3 Natural Language Processing3
វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ក3 វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ខ3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
Cisco Networking Course 2-A3 E-Commerce II3
Management Information System3 Internet Programming3
AI Security & Ethics3 Leadership Skill3
Reinforcement Learning3 AI Application Development3
E-Commerce3 Thesis Writing3

ឱកាសការងារ សម្រាប់និស្សិត

  • វិស្វករបញ្ញាសិប្បនិម្មិត (AI Engineer)
  • វិស្វករម៉ាស៊ីនសិក្សា (Machine Learning Engineer)
  • អ្នកវិទ្យាសាស្ត្រទិន្នន័យ និងអ្នកស្រាវជ្រាវ AI (AI/Data Scientist)
  • វិស្វករចក្ខុវិស័យកុំព្យូទ័រ (Computer Vision Engineer)
  • អ្នកអភិវឌ្ឍន៍ប្រព័ន្ធស្វ័យប្រវត្តកម្រិតខ្ពស់ (Automation Systems Architect)

 

សេចក្តីផ្តើម

ស្របតាមការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យកិច្ចប្រតិបត្តិការស្ថាប័នរដ្ឋ និងឯកជនពឹងផ្អែកលើប្រព័ន្ធឆ្លាតវៃ និងស្វ័យប្រវត្តិកម្ម ។ ដោយមើលឃើញពីសារៈសំខាន់នេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានរៀបចំកម្មវិធីសិក្សា បរិញ្ញាបត្ររង បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា ដើម្បីបណ្តុះបណ្តាលដល់និស្សិតលើការអភិវឌ្ឍកូដ និងក្បួនដោះស្រាយឆ្លាតវៃ ដែលឆ្លើយតបយ៉ាងច្បាស់ទៅនឹងតម្រូវការនៃការងារក្នុងបរិបទបច្ចុប្បន្ន ។

គោលបំណង

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងជំនាញនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាអ្នកបច្ចេកទេសដែលមានសមត្ថភាពមូលដ្ឋានរឹងមាំ និងជំនាញអនុវត្តជាក់ស្តែងក្នុងវិស័យរចនា កូដ និងគ្រប់គ្រងប្រព័ន្ធ AI ។ កម្មវិធីនេះផ្តោតសំខាន់លើការផ្តល់ចំណេះដឹងចាប់ពីមូលដ្ឋានគ្រឹះនៃគណិតវិទ្យាសម្រាប់ AI ការសរសេរកម្មវិធី Python ឧបករណ៍គ្រប់គ្រងទិន្នន័យ រហូតដល់បច្ចេកទេសកម្រិតគ្រឹះនៃម៉ាស៊ីនសិក្សា (Machine Learning) និងប្រព័ន្ធគិតគូរ (Cognitive Computing) ។

 

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត

ឱកាសការងារ សម្រាប់និស្សិត

  • អ្នកជំនួយការបច្ចេកទេស AI (Junior AI Technician)
  • អ្នករៀបចំ និងសម្អាតទិន្នន័យសម្រាប់ ML (Data Labeler/Wrangler)
  • អ្នកជំនួយការអភិវឌ្ឍន៍ប្រព័ន្ធស្វ័យប្រវត្ត (Junior Automation Developer)
  • បុគ្គលិក IT គាំទ្រប្រព័ន្ធឆ្លាតវៃ